ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្ម និងកិច្ចការពារអ្នកប្រើប្រាស់»

នារសៀល ថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣...

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា អញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្ម និងកិច្ចការពារអ្នកប្រើប្រាស់»


នារសៀល ថ្ងៃចន្ទ ៨កើត ខែផល្គុន ឆ្នាំខាល ចត្វាស័ក ព.ស.២៥៦៦ ត្រូវនឹងថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានអញ្ជេីញចូលរួមជាអធិបតីភាព និងថ្លែងសុន្ទរកថាបើកកម្មវិធីសិក្ខាសាលាស្តីពី «ការប្រកួតប្រជែងក្នុងវិស័យពាណិជ្ជកម្ម និងកិច្ចការពារអ្នកប្រើប្រាស់» ដោយមានការអញ្ជេីញចូលរួមពី លោកស្រីមេធាវី ចាន់ ផូវឌ្ឍនៈ និងលោកមេធាវី ព្រូ ស៊ីថន សមាជិក-សមាជិកាគណៈកម្មការកិច្ចការពាណិជ្ជកម្ម ជាវាគ្មិនកិត្តិយស និងថា្នក់ដឹកនាំនៃអគ្គលេខាធិការដ្ឋាន ថ្នាក់ដឹកនាំនៃមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី ព្រមទាំងមានសិក្ខាកាមចូលរួមដោយផ្ទាល់ចំនួន ៧៣នាក់។ ក្នុងឱកាសនេះ ឯកឧត្តមប្រធាន បានថ្លែងសុន្ទរកថា ជម្រាបអំពីគោលបំណងនៃសិក្ខាសាលា និងសំណូមពរឱ្យសិក្ខាកាមទាំងអស់យកចិត្តទុកដាក់ ត្រងត្រាប់ស្តាប់ និងកត់ត្រានូវចំណុចសំខាន់ៗ ដែលវាគ្មិនកិត្តិយសបានធ្វើបទបង្ហាញ និងសូមរួមគ្នាដើម្បីឧត្តមភាពនិងកិត្យានុភាពនៃវិជ្ជាជីវៈមេធាវី។ សិក្ខាសាលានេះ ឯកឧត្តមប្រធាន បានចាត់លោកមេធាវី នាង បញ្ញា សមាជិកក្រុមប្រឹក្សាគណៈមេធាវី ចូលរួមថ្លែងសុន្ទរកថាបិទកម្មវិធីសិក្ខាសាលា និងចែកលិខិតថ្លែងអំណរគុណចំពោះវាគ្មិនកិត្តិយស ផងដែរ។ ជាចុងក្រោយ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណ:មេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានជូនពរ ដល់វាគ្មិនកិត្តិយស និងសិក្ខាកាមទាំងអស់ សូមជោគជ័យក្នុងការប្រកបវិជ្ជាជីវ: និងជួបតែពុទ្ធពរទាំង៤ប្រការ គឺអាយុ វណ្ណ: សុខ: ពល: កុំបីឃ្លៀងឃ្លាតឡេីយ ។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN

333869405 925178715342200 7345022681687892618 n

A2 333474877 4177240652500163 5207141371193002392 n

A3 333882777 153944404240948 6201155384878858718 n

A4 333790880 652438803553789 3556334816018743496 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top