ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៤ឆ្នាំ របស់លោកមេធាវី រុន សារ៉ាយ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា

ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៤ឆ្នាំ របស់លោកមេធាវី រុន សារ៉ាយ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា


នាព្រឹក ថ្ងៃព្រហស្បតិ៍ ១១រោច ខែមាឃ ឆ្នាំខាល ចត្វាស័ក ព.ស ២៥៦៦ ត្រូវនឹងថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៣ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា បានចាត់ក្រុមការងាររបស់គណៈមេធាវី ដឹកនាំដោយឯកឧត្តម លីវ សុវណ្ណា អគ្គលេខាធិការគណៈមេធាវី ទៅសង្កាត់បឹងកេងកង៣ ជួបសួរសុខទុក្ខនិងជូនពរខួបកំណើតគម្រប់ ៦៤ឆ្នាំ របស់លោកមេធាវី រុន សារ៉ាយ ដែលជាសមាជិកគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។ លោកមេធាវី រុន សារ៉ាយ មានសេចក្តីរំភើបសប្បាយរីករាយជាខ្លាំង នេះជាលើកទី២ ដែលគណៈមេធាវីបានរៀបចំខួបកំណើតជូនរូបលោក។ លើសពីនេះទៀត លោកមេធាវី រុន សារ៉ាយ បានថ្លែងថា ឯកឧត្តមប្រធានគណៈមេធាវី នៅតែយកចិត្តទុកដាក់ដល់រូបលោកដែលជាសមាជិកដែលមានវ័យចាស់ ធ្វើឱ្យរូបលោកមានអារម្មណ៍កក់ក្តៅ និងមិនឯកកោឡើយ។ លោកមេធាវី បានជូនពរ ឯកឧត្តម លី ច័ន្ទតុលា និងលោកជំទាវ ឈីវ ភិរម្យ ព្រមទាំងក្រុមការងារគណៈមេធាវី ជួបតែសេចក្តីសុខ សេចក្តីចម្រើន និងជោគជ័យគ្រប់ភារកិច្ច។

គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា ⏬ JOIN!

B1 331324921 2600202300119856 1385576600533049491 n

B2 331169252 882292312821096 5788956378657863676 n

B3 331174279 608017117816818 2453576537297222568 n

B4 331179996 736809667858767 8143887519693895749 n

ទំនាក់ទំនងសង្គម

 Facebook
 LinkIn
 Twitter
 RSS
 Google+

អាស័យដ្ឋាន

Highlights info row image អគារកាច់ជ្រុងផ្លូវ ១១២៩ និងផ្លូវ១៩៣០ សង្កាត់ភ្នំពេញថ្មី ខណ្ឌសែនសុខ រាជធានីភ្នំពេញ
Highlights info row image​ 023 622 7070

ទីតាំង

Top