ពិធីផ្ទេរនិងចូលកាន់តំណែងរបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០

នៅរសៀសថ្ងៃព្រហស្បតិ៍ ១៥កើត ខែអស្សុជ ឆ្នាំឆ្លូវ ត្រីស័ក ព.ស ២៥៦៥ ត្រូវនឹងថ្ងៃទី២១ ខែតុលា ឆ្នាំ២០២១ ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី និងលោកជំទាវ ឈីវ ភិរម្យ

បានអញ្ជើញចូលរួមជាអធិបតីក្នុងពិធីផ្ទេរនិងចូលកាន់តំណែងរបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ ដោយមានវត្តមានចូលរួមរបស់ សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៩ សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ លោកមេធាវី យិន វ៉េងកា អតីតប្រធានគណៈកម្មការបោះឆ្នោតជ្រើសតាំងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ លោកមេធាវី លីវ សុវណ្ណា អគ្គលេខាធិការនៃគណៈមេធាវី លោកមេធាវី ប៉ា ងួនគា នាយកមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈមេធាវី លោក លោកស្រីប្រធាននាយកដ្ឋាន និងបុគ្គលិកទាំងអស់របស់គណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
នៅឱកាសនោះ លោកស្រីមេធាវី ឌុយ សុខសូលីដា តំណាងឱ្យសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៩ បានឡើងថ្លែងអំពីសមិទ្ធផលការងាររបស់សមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៩ និងចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការដឹកនាំការងារក្នុងគណៈមេធាវីរបស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជាក្នុងរយៈពេលមួយឆ្នាំកន្លងមកនេះផងដែរ។
លោកមេធាវី សាំង វណ្ណៈ តំណាងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ បានឡើងថ្លែងនូវចំណាប់អារម្មណ៍និងការប្តេជ្ញាចិត្តបំពេញការងារ គាំទ្រគោលនយោបាយទាំង៨ចំណុច របស់ឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវីនៃព្រះរាជាណាចក្រកម្ពុជា។
នៅក្នុងឱកាសនោះដែរឯកឧត្តម លី ច័ន្ទតុលា ប្រធានគណៈមេធាវី បានឡើងថ្លែងចំណាប់អារម្មណ៍ពាក់ព័ន្ធនឹងការបំពេញការងារកន្លងមកជាមួយនឹងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៩ និងសូមចូលរួមអបអរសាទរចំពោះសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ ដែលទើបជាប់ឆ្នោតថ្មី។ ឯកឧត្តមប្រធានបានធ្វើការវាយតម្លៃខ្ពស់អំពីសមិទ្ធផលការងារកន្លងមកជាមួយនឹងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៩ ហើយឯកឧត្តប្រធានក៏បានលើកឡើងអំពីការងារជាអាទិភាពទាំង១៥ចំណុចជូនអង្គពិធីទាំងមូល ព្រមទាំងលើកឡើងនូវអនុសាសន៍សំខាន់ៗជូនសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ទាំងអស់ផងដែរ។
ជាចុងបញ្ចប់ឯកឧត្តមប្រធាន និងសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី១០ បានប្រគល់បាច់ផ្កាដ៏ស្រស់ស្អាតជូនសមាជិកក្រុមប្រឹក្សាគណៈមេធាវីអាណត្តិទី៩ ដើម្បីទុកជាអនុស្សាវរិ៍យ និងប្រកាសបិទអង្គពិធីទាំងមូល។

IMG 5010a

IMG 5010a

IMG 5010a

IMG 5010a

IMG 5010a

IMG 5010a

IMG 5010a

IMG 5010a

IMG 5010a

IMG 5010a

IMG 5010a

IMG 5010a

IMG 5010a

IMG 5010a

Social Network

 Facebook
 LinkIn
 Twitter
 RSS
 Google+

Location

Highlights info row image Building Street 1129 Corner Street 1930, Sangkat Phnom Penh Thmey, Khan Sen Sok, Phnom Penh Capital.
Highlights info row image​ 023 622 7070

Location

Top